ជ្រើសរើសភាសា: Khmer Khmer English English
វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តការងារតាម FMIS ទាំងស្រុង សម្រាប់មន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង ២៥” ជូនមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រតនាគាររាជធានី-ខេត្ត
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ ២០២៦

ខេត្តប៉ៃលិន៖ ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ព្រមទាំងអនុប្រធានមន្ទីរ និងមន្ត្រីជំនាញប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) បានចូលរូមវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តការងារតាម FMIS ទាំងស្រុង សម្រាប់មន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង ២៥” ជូនមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រតនាគាររាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ Zoom Meeting ដែលរៀបចំដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ព័ត៌មានទាក់ទង